ភាសា :
2831 West Lawrence Avenue, Chicago, IL.60625
Tel: (773) 879 7090 Fax: (773) 878 52

ព្រឹត្តិការណ៍ជិតមកដល់

មើលទាំងអស់

ពត៌មានថ្មីៗ

មើលទាំងអស់

Find  us  on  facebook

បុគ្គលិក

លោកស្រី សឿន សារឿន គឺជានាយកផ្នែក Health Outreach ។ លោកស្រីបានទទួលសញ្ញា ប័ត្រថ្នាក់ទី ១២នៅឯវិទ្យាល័យ Evanston Township​ សហរដ្ឋអាមេរិក ក្នុងរដ្ឋអ៊ីលីណយ ឆ្នាំ ១៩៨៨។ លោកស្រីបានចូលបម្រើការងារនៅ​សមាគមខ្មែររដ្ឋអ៊ីលីណយចាប់តាំងពីឆ្នាំ ១៩៩២ មកម្លេះ។
គាត់ជាអ្នកទទួលខុសត្រូវខាងផ្នែកសុខភាព និង ជាអ្នកជួយមនុស្ស
ទូទៅដើម្បីទទួលបានអត្ថប្រយោជន៍ជាសាធារណៈ។ ដូចជា SNAP/Medicaid/Medicare/All Kids/SSA/SSI ព្រមទាំងអត្ថប្រយោជន៍ជនចូលនិវត្តន៍។

លោកស្រី ឈុន តុលា ជាអ្នកគ្រប់គ្រងកម្មវិធីផ្នែក Senior Home
Care Program នៅក្នុងរដ្ឋ ជីហ្គាហ្គោ។ នាងបញ្ចប់បរិញ្ញាប័ត្រផ្នែកគរុកោសល្យនៅក្នុងឆ្នាំ ២០០៣ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ
កម្ពុជា។ លោកស្រីបានចូលបម្រើការងារនៅ​សមាគមខ្មែររដ្ឋអ៊ីលីណយចាប់តាំងពីឆ្នាំ ២០០៧។



លោកស្រី នុត សុខុម​ គណនេយ្យករ និង ប្រធានគ្រប់គ្រងជាន់ខ្ពស់
ផ្នែក Home Care។ គាត់រៀនថ្នាក់ទី១២ នៅខេត្តបាត់ដំបងប្រទេស
កម្ពុជាក្នុងឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ ១៩៨១ គាត់ក៏បានមករស់ នៅ
សហរដ្ឋ អាមេរិកក្រោយថ្ងៃរំដោះ ៧មករា។ នាងមាន បទពិសោធន៍
២៥ឆ្នាំ ទៅលើវិស័យគណនេយ្យ និង ការចុះបញ្ជីគណនេយ្យផង
ដែរ។



អ្នកស្រី Kaoru Watanabe នាយកផ្នែកកម្មវិធីសេវ៉ាកម្មសង្គម។
គាត់បានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែក គិល្លាននុបថយិកា ពីមហាវិទ្យាល័យនៅទីក្រុងតូក្យូ មួយដែលមានឈ្មោះថា Luke's
College of Nursing ប្រទេសជប៉ុន និង អនុបណ្ឌិត វិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យនៃរដ្ឋអ៊ីលីណយ ទីក្រុងជីហ្គាហ្គោ។
ព្រមទាំងជាបេក្ខភាពបណ្ឌិតផងដែរ។


លោក សែន ជ័យ មន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែក Home Care។
គាត់សិក្សាថ្នាក់វិទ្យាល័យ ពីខេត្តស្វាយរៀង ប្រទេសកម្ពុជាឆ្នាំ
១៩៦៤។ គាត់គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើន
ទៀតដែលរួចផុតពីការកាប់សំលាប់ក្នុងរបបប្រល័យពូជសាសន៍
ខ្មែរក្រហម ហើយក៏ភាសន៍ខ្លួនមករស់នៅលើទឹកដីសហរដ្ឋអាមេរិក
ក្នុងឆ្នាំ១៩៨១ ឯ Albany Park, Chicago, IL 60625.
គាត់ក៏បានចូលបម្រើការនៅ សមាគមខ្មែររដ្ឋអ៊ីលីណយចាប់តាំងពីឆ្នាំ ១៩៨៧ ជាមន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលកម្មវិធី៕

លោក ជា សាមេឌី មន្ត្រីផ្នែកកម្មវិធី Housing Counselor and
Mediator គាត់បានបញ្ចប់ថ្នាកបរិញ្ញាប័ត្រផ្នែក សិល្បៈពីប្រ
ទេសកម្ពុជា និង បរិញ្ញាប័ត្រអក្សរសាស្ត្របារាំងនៅមហាវិទ្យា
ល័យភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ក្នុងនាមជាជនជាតិកម្ពុជារស់នៅសហរដ្ឋអាមេរិក គាត់បានសច្ចាថា
គាត់និង ជួយដល់ជនភាសន៍ខ្លួនចំណូលថ្មីដែលមករស់នៅអាមេរិក
កាំង។
រួមបញ្ចូលទាំងការធានាឲ្យបាននូវសុវត្ថិភាពជាចាំបាច់រាល់សេវាកម្មសង្គម ទីលំនៅ ការថែទាំសុខភាព និង ភាពមានការងារធ្វើផងដែរ។

លោក ឈុន សង្ហា មន្ត្រីបណ្តុះបណ្តាលកម្មវិធី Senior Home care
Recruitment and Screening គាត់បានបញ្ចប់ថ្នាកបរិញ្ញាប័ត្រ
ផ្នែកវិទ្យាសាស្ត្រ ជំនាញ ក្សេត្រវិទ្យា រាជធានីផ្នំពេញ
ប្រទេសកម្ពុជា។ លើសពីនេះទៅទៀតនោះគាត់បាន
បញ្ចប់ថ្នាក់បរិញ្ញារយៈពេលមួយឆ្នាំ និង បានបញ្ចប់
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ ពីសាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៩។









​ហាងលក់វត្ថុអនុស្សាវរីយ៍

Our Gift Shop is to promote and enhance residential income, economic development and job opportunity for Cambodians, especially handicrafts men in Cambodia.All net proceeds from our sales are dedicated to developing and sustaining the Museum & Memorial. Thank your for helping to build a lasting place for remembrance, reflection, and learning for years to come.... អានបន្តរ